Skip to content Skip to footer

ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម

ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារបច្ចេកទេសផលិតកម្មបន្លែ បានចុះពិនិត្យស្ថានភាពការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់អ៊ំស្រី ប៊ិល ហ៊ុន ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិវត្តពោធ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

អ៊ំស្រីបានលើកឡើងថា: គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីគាត់បានដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

បើយោងតាមការប៉ាន់ស្មានរបស់អ៊ំស្រី បរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារមន្ទីរកសិកម្មក៏បានផ្តល់គ្រាប់ពូជ ចំនួន២កញ្ចប់ធំ ស្មើនឹង២០កញ្ចប់តូច និង សៀវភៅឯកសារបច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និង ត្រឡាច ចំនួន០៥ក្បាល ជូនទៅអ៊ំស្រីផងដែរ។

V S R Agriscience Co., Ltd (VSR) is a company that supplies and distributes fertilizer and pesticides in 24 provinces in Cambodia. VSR has been legally registered since 2016 and exclusively imported high-quality fertilizers and pesticides with the latest formulas and technologies from India, Spain, South Korea, and China.

Address

Preaek Chhmouh Village, Preaek Rey Commune, Lvea Em District, Kandal Province, Kingdom of Cambodia

 097 73 888 99 | 096 73 888 99 | 076 61 600 66

© 2024 The V S R Agriscience – All Rights Reserved