Skip to content Skip to sidebar Skip to footer
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ទទួលស្តាប់ការបង្ហាញ និងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងទទួលស្វាគមន៍នូវរាល់គំនិតផ្តួចផ្តេីម​ទាំងអស់​ក៏ដូចជាធាតុចូលបន្ថែម​តាមខេត្តនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ ការងារនេះ ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ប្តេជ្ញាធ្វើការសហការរួមគ្នាល្អ ធ្វើការរួមគ្នាដោយឆន្ទៈ និងការទទួលខុសត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ដោយត្រូវយកបញ្ហាប្រឈមដាក់លើតុ នាំគ្នាពិភាក្សារកដំណោះស្រាយឱ្យបានល្អបំផុត។ ចំពោះការវាយតម្លៃចំណាត់ថ្នាក់គម្រោង…
ការផ្តល់ទំនុកចិត្តគ្នារវាងសហគមន៍ផលិត និងទីផ្សារ ជាគន្លឹះនាំទៅរកភាពជោគជ័យនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងតម្រង់ទិស អនុវត្តការងារសហគមន៍កសិកម្ម ក្នុងអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ដែលមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួមសរុបចំនួន ៥៧នាក់ ក្នុងនោះស្រី ២១នាក់ និងភ្ញៀវកិត្តិយសមកពី រដ្ឋបាលស្រុកមេមត់ ឃុំត្រមូង អង្គការCIRD តំណាងក្រុមហ៊ុនឯកជនប្រមូលទិញម្រេច រួមមានក្រុមហ៊ុន Sela Pepper ក្រុមហ៊ុន Fuchs,…
ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារបច្ចេកទេសផលិតកម្មបន្លែ បានចុះពិនិត្យស្ថានភាពការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់អ៊ំស្រី ប៊ិល ហ៊ុន ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិវត្តពោធ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ អ៊ំស្រីបានលើកឡើងថា:…
Vong Sarom Agritrading CO,.LTD

Vong Sarom Agriculture Trading Co., Ltd. is a company that supplies and distributes pesticides in 25 provinces / cities and has been legally registered since 2016. And began operations officially in 2020, with the company exclusively imports high quality fertilizers – pesticides, latest formulas and technologies from India and Israel.

Location
Preaek Chhmouh Village, Preaek Rey Commune, Lvea Em District, Kandal Province, Kingdom of Cambodia

 097 580 8292