Skip to content Skip to footer

ការផ្តល់ទំនុកចិត្តគ្នារវាងសហគមន៍ផលិត និងទីផ្សារ ជាគន្លឹះនាំទៅរកភាពជោគជ័យនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងតម្រង់ទិស អនុវត្តការងារសហគមន៍កសិកម្ម ក្នុងអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ដែលមានថ្នាក់ដឹកនាំ សមាជិក សមាជិកាចូលរួមសរុបចំនួន ៥៧នាក់ ក្នុងនោះស្រី ២១នាក់ និងភ្ញៀវកិត្តិយសមកពី រដ្ឋបាលស្រុកមេមត់ ឃុំត្រមូង អង្គការCIRD តំណាងក្រុមហ៊ុនឯកជនប្រមូលទិញម្រេច រួមមានក្រុមហ៊ុន Sela Pepper ក្រុមហ៊ុន Fuchs, និងក្រុមហ៊ុន Olam ផងដែរ។

បច្ចុប្បន្នសហគមន៍កសិកម្ម ជាតួអង្គមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការពង្រីកទំហំផលិតកម្មកសិកម្ម ដើម្បីផ្សារភ្ជាប់ទៅកាន់ទីផ្សារ។ សហគមន៍កសិកម្មពពេលមានជ័យត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោមការសម្របសម្រួលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមកដល់ពេលនេះមានសមាជិកសរុបចំនួន ១២៨ នាក់ ស្រី ១៧នាក់ ជាភាគហ៊ុន ១៤៦ហ៊ុន ដែល១ហ៊ុនមានតម្លៃ ១០០,០០០រៀល និងមានតម្លៃហ៊ុន សរុបចំនួន ១៤,៦០០, ០០០រៀល ព្រមទាំងសហគមន៍សរុបទុនចំនួន ១០០,១១០,២០០រៀល។

ក្រុមហ៊ុន វង្ស សារ៉ុម អេហ្រ្គីដ្រេឌីង

ក្រុមហ៊ុន វង្ស សារ៉ុម អេហ្រ្គីដ្រេឌីង គឺជាក្រុមហ៊ុនផ្តត់ផ្គង់ និងចែកចាយជី-ថ្នាំកសិកម្ម ទូទាំងរាជធានី ខេត្ត និងបានចុះបញ្ជីការស្របច្បាប់ជាមួយក្រសួងពាក់ព័ន្ធនានា ចាប់តាំងពីឆ្នាំ២០១៦ ហើយចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងឆ្នាំ២០២០ ដោយក្រុមហ៊ុនបានធ្វើការនាំចូលផ្តាច់មុខ ជី-ថ្នាំកសិកម្មដែលមានគុណភាពខ្ពស់ រូបមន្ត និងបច្ចេកវិទ្យាចុងក្រោយ ពីប្រទេស ឥណ្ឌា និងអ៊ីស្រាអែល។

ការិយាល័យ
ភូមិព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
 097 580 8292