Description
សារធាតុសកម្ម៖ METRIBUZIN 70%WP
អត្ថប្រយោជន៍
ស្មៅចម្ការខ្ស័យ គឺជាថ្នាំកម្ចាត់ស្មៅតាមបែបជម្រើស ដែលប្រើក្នុងចម្ការ ពោត អំពៅ សណ្តែកសៀង
ដំឡូងបារាំងនិងប៉េងប៉ោះ ហើយមានលក្ខណៈជ្រាបចូលតាមស្លឹក និងឬសទៅបំផ្លាញកោសិការ
លូតលាស់របស់ស្មៅចង្រៃមុនពេលដំណុះ និងស្មៅដែលចាប់ផ្តើមមាន 2-3 ស្លឹក។ ចម្ការគ្មានស្មៅ
មានប្រសិទ្ធភាពកម្ចាត់ស្មៅស្លឹកស្រួច ស្មៅស្រូវ ស្មៅជើងក្រាស ស្មៅចិញ្ចៀន ក្រវាញជ្រូក
ពពួកស្មៅស្លឹកធំ ផ្ទី ស្នោ វល្លិ៍ កាជីប កណ្តៀងឈើ ។ល។
កម្រិតប្រើប្រាស់
– លាយថ្នាំ 120-150 ក្រាមជាមួយទឹក 20-25លីត្រ បាញ់ ឱ្យជោគសព្វល្អ។
– កំរិតក្នុងមួយហិកតា គប្បីប្រើទឹកចន្លោះពី 300-400 លីត្រ។